សូមដាក់សំឡេង និងដាក់រូបផង ។

វិគីភីឌា

ខ្មែរ

កែប្រែ

ការបញ្ចេញសំឡេង

កែប្រែ

កន់-ថឹក[kɑntʰək]

កន្ថឹក

  1. ឈ្មោះ​សត្វ​មួយ​ប្រភេទ ក្នុង​ពួក​សត្វ​មាន​ដោះ សណ្ឋាន​សម្បុរ​ប្រហែល​នឹង​កង្ហែន តែ​មាន​រូប​តូច​ជាង, សម្បុរ​ខៀវ​ប្រផេះ ។ ភិនភាគ​៖ ប្រភេទ​នេះ​មាន​ប្រវែង​ក្បាល​-​ដងខ្លួន ១៣៥-២០៥​ម​.​ម កន្ទុយ​មាន​ប្រវែង​ពី ១២៥-១៩៥​ម​.​ម និង​មាន​ទម្ងន់​ពី ៨៣-១៨៥​ក្រាម​។ វា​មាន​រូបរាង​ដូច​កំប្រុក​ដោយមាន​កន្ទុយ​វែង​សំពោង និង​មាន​ច្រមុះ​វែង​ហើយ​ស្រួច​។ ខ្នង និង​កន្ទុយ​មាន​ពណ៌​ត្នោត​ចាស់ ចំណែកឯ​ពោះ​មាន​ពណ៌​ត្នោត​ស្រាល​។ ដូចគ្នា​នឹង​ប្រភេទ​ផ្សេងទៀត​ដែរ នៅក្នុង​អំបូរ​នេះ វា​មាន​ឆ្នូត​តូច​ពណ៌​លឿង​ស្រាល​នៅលើ​ស្មា​។ ជីវសាស្ត្រ​៖ ប្រភេទ​នេះ​ត្រូវបាន​ប្រទះឃើញ​នៅតាម​ទីជម្រក​ផ្សេងៗ​ជាច្រើន​ចាប់ពី​ព្រៃស្រោង ព្រៃរបោះ ចុ​ល្ល​ព្រឹក្ស រហូតដល់​ចំការ​។ វា​ភាគច្រើន​រស់នៅ​លើ​ដើមឈើ តែ​វា​រក​ចំណី​នៅលើ​ដី​។ វា​ជាស​ត្វ​ទិវាចរ (​រកស៊ី​នៅពេល​ថ្ងៃ​) ហើយ​ចំណីអាហារ​របស់​វា​រួមមាន​សត្វល្អិត ពីងពាង ជន្លេន និង​ផ្លែឈើ​។

​រប៉ាយ​រស់នៅ​៖ ប្រភេទ​នេះ​មាន​វត្ត​មាននៅ​គ្រប់​ទីកន្លែង​នៅក្នុង​ព្រៃ​ប្រទេស​កម្ពុជា​។ ហើយ​ពួកវា​ក៏​ត្រូវគេ​ប្រទះឃើញ​ផងដែរ​នៅ​ប្រទេស​បង់​ក្លា​ដេ​ស ភូមា ថៃ ឥណ្ឌូចិន ចិន​ភាព​ខាងត្បូង និង​អា​សាម​។

​ស្ថានភាព​អភិរក្ស​៖ ស្ថិតក្នុង​ក្រុម​ប្រភេទ​មាន​ដោយ​បង្គួរ​។

  1.  
    កន្ថឹក
     
    កន្ថឹកក្បាលឆ្នូត

ពាក្យទាក់ទង

កែប្រែ

បំណកប្រែ

កែប្រែ
treeshrew banxring

Scandentia

សូមមើលផងដែរ

កែប្រែ

និរុត្តិសាស្ត្រ

កែប្រែ

ប្រហែលមកពីដង្កូវនោះមានទំហំប្រហែលនឹងកន្ថឹក រឺក៏តាមពាក្យតាម​ពាក្យ​បរម្បរា​និយាយ​ត​ៗ មក​ថា ដង្កូវ​នោះ​លុះ​ដល់​កំណត់​ថ្ងៃ​ត្រូវ​ក្លាយ ក៏​ក្លាយ​ទៅ​ជា​សត្វ​កន្ថឹក) ។

កន្ថឹក

  1. ឈ្មោះ​ដង្កូវ​មួយ​ប្រភេទ មាន​សណ្ឋាន​ទំហំ​ប្រហែល​គ្នា, ប៉ុន​គ្នា​នឹង​កន្ថឹក ។
    ដង្កូវ​កន្ថឹក ។
បំណកប្រែ
កែប្រែ

ឯកសារយោង

កែប្រែ
  • វចនានុក្រមជួនណាត
  NODES