( កិ. ) បង្គាប់, បង្គាប់​ឲ្យ​ធ្វើ​តាម; ប្រកប​កិច្ច​តាម​ត្រូវ​ការ; ចាយ​វាយ, ធ្វើ​ឲ្យ​ជួយ​កម្លាំង : ប្រើ​មនុស្ស​ឲ្យ​ទៅ​យក​ទូក; ប្រើ​មនុស្ស​ឲ្យ​ធ្វើ​ការ; ប្រើ​សំពត់​អាវ, ប្រើ​ពាក្យ​មិន​សម; ប្រាក់​តិច​ពេក​ប្រើ​ការ​មិន​គ្រាន់; ប្រើ​គោ​ប្រើ​ក្របី ។ កាព្យ​ព្រះ​រាជ​សម្ភារ​ថា : ប្រើ​ថ្លឹង​ឲ្យ​ស្មើ ទោះបី​នឹង​ប្រើ ប្រើ​អ្នក​ចេះ​ក្ដី កុំ​យក​ពាក្យ​ស្លោក ផ្ទឹម​នឹង​គម្ពីរ៍ កុំ​យក​ពាក្យ​ជី ផ្ទឹម​នឹង​ពាក្យ​ពាល ។ ប្រើ​ទំ​លែង​ខ្ពស់ (ព. ប្រ.) មើល​ក្នុង​កាព្យ មេជី ។ ប្រើប្រាស់ ប្រើ​ទាំង​សព្វ​ទាំង​គ្រប់, ប្រើ​តាម​តែ​ប្រទះ ។

  NODES