កង្ហែន - Berdmore's Squirrel
ស្ថានភាពអភិរក្ស
Scientific classification
រជ្ជៈ:
Phylum:
Class:
លំដាប់:
អំបូរ:
Subfamily:
Tribe:
Genus:
Menetes

Thomas, 1908
ប្រភេទ:
M. berdmorei
Binomial name
Menetes berdmorei
Blyth, 1849

ភិនភាគ

កែប្រែ

កង្ហែន​មាន​ប្រវែង​ដង​ខ្លួន​ពី ១៨៤-២១០ ម.ម. និង​កន្ទុយ​មាន​ប្រវែង​ពី ១៤០-១៧៥ ម.ម.។ វា​មាន​មាឌ​មធ្យម និង​មាន​លក្ខណៈ​ខុស​គ្នា​ពី​កង្ហិច​ដោយ​សារ​ទំហំ។ ក្បាល​មាន​ពណ៌​ប្រផេះ​ត្នោត​មាន​ឆ្នូត​ពណ៌​ខ្មែរ ហើយ​មាន​ពណ៌​ពង​មាន់​នៅ​លើ​ខ្នង និង​ចំហៀង​ខ្លួន ចំណែក​ពោះ​មាន​ពណ៌​ប្រផេះ​ភ្លឺ។ កន្ទុយ​មាន​ប្រវែង​ខ្លី​ជាង​ក្បាល​ប្រវែង​នៃ​ក្បាល-ដង​ខ្លួន ច្រមុះ​របស់​វា​វែង​បន្តិច ហើយ​ចំពោះ​សត្វ​ញី​មាន​ដោះ​បី​គូ។

ជីវសាស្ត្រ

កែប្រែ

សត្វ​ប្រភេទ​នេះ​ភាគ​ច្រើន​រស់​នៅ​លើ​ដី និង​រក​ចំណី​អាហារ​ដោយ​ប្រើ​ច្រមុះ​ដ៏​វែង​របស់​វា នៅ​លើ​ដី​ដែល​សំបូរ​ទៅ​ដោយ​កំទេច​កំទី​ស្លឹក​ឈើ​ជា​ច្រើន។ វា​ចូល​ចិត្ត​រស់​នៅ​តាម​ទី​ជម្រក​ជា​ច្រើន​ប្រភេទ ចាប់​តាំង​ពី​ប្រភេទ​ព្រៃ រហូត​ដល់​រស់​នៅ​តាម​ចម្ការ​ផ្សេងៗ។ ចំណី​អាហារ​របស់​វា​រួម​មាន​គ្រាប់​ធញ្ញជាតិ ផ្លែ​ឈើ និង​ពពួក​សត្វ​ដែល​គ្មាន​ឆ្អឹង​កង។

រប៉ាយ​រស់នៅ

កែប្រែ

នៅ​ប្រទេស​កម្ពុជា វា​មាន​វត្តមាន​នៅ​ខេត្ត​កោះកុង ពោធិសាត់ ឧទ្យាន​ជាតិ​វីរៈជ័យ និង​តំបន់​ផ្សេងៗ​ទៀត។ កង្ហែន ក៏​មាន​វត្តមាន​ផង​ដែរ​នៅ​ក្នុង​ប្រទេស​ភូមា​ភាគ​កណ្ដាល​និង​ខាង​កើត ចិន​ភាគ​ខាង​ត្បូង វៀតណាម​ភាគខាង​ត្បូង ឡាវ និង ថៃ

ស្ថានភាព​អភិរក្ស

កែប្រែ

សត្វ​នេះ​មាន​រស់​នៅ​ស្ទើរ​គ្រប់​ទី​កន្លែង មាន​ចលនា​រហ័ស​រហួន និង​រង​គ្រោះ​ថ្នាក់​តិច​តួច​ពី​ការ​ទាក់​ចាប់។

កំណត់​ចំណាំ

កែប្រែ
  • សៀវភៅ «មគ្គុទ្ទេសក៍​នៅ​តំបន់​វាល​ឆ្ពោះ​ទៅ​ស្គាល់ ថនិកសត្វ នៃ​ប្រទេស​កម្ពុជា», ២០០៨
  1. Walston, J. & Duckworth, J. W. (2008). Menetes berdmorei. In: IUCN 2008. IUCN Red List of Threatened Species. Downloaded on 6 January 2009.
  NODES