ទោះបី​ពាក្យ​«​វ៉ែនតា​»​មាននៅ​ក្នុង​វចនានុក្រម​ខ្មែរ​ពិតមែន​ក្តី តែ​ក៏​មិនមែនជា​ពាក្យ​ខ្មែរ​ដែរ​។ ហើយ​ពលរដ្ឋ​ខ្មែរ​ស្ទើរតែ​ប្រើពាក្យ «​វ៉ែនតា​» នេះ​ជា​ពាក្យ​ខ្មែរ​ទៅហើយ​។ តាម​ការពិត​ពាក្យ​នេះ ជា​កម្ចី​ពី​សៀម​។ មែនទែនទៅ​ពាក្យ​«​វ៉ែនតា​» ខ្មែរ​ពី​បុរាណ ហៅថា «​កែវ​ស្នងភ្នែក​» ជា​កែវ​សម្រាប់​ពាក់​ជា​ជំនួយ​ភ្នែក ដែល​ស្រវាំង​ឲ្យ​ឃើញច្បាស់​។

កែវ​ស្នង​ភ្នែក គឺ​កែវ​សម្រាប់​ពាក់​ជា​ជំនួយ​ភ្នែក ដែល​ស្រវាំង​ឲ្យ​ភ្លឺ​ច្បាស់​ឬ​ជា​ជំនួយ​ឲ្យ​ស្រួល​ភ្នែក : ភ្នែក​ស៊ី​វ៉ែនតា ភ្នែក​ដែល​ទទួល​ពន្លឺ​វ៉ែនតា ។ រ. ស. ហៅ ស្នង​ព្រះ​នេត្រ ។

- វ៉ែនតា​ស្រទំ វ៉ែនតា​ព័ណ៌​មាន​ពន្លឺ​ស្រទំ​សម្រាប់​ពាក់​ឲ្យ​ត្រជាក់​ភ្នែក ។ ខ្មែរ​បុរាណ​ហៅ ស្នង​ភ្នែក; សម្រាប់​ភិក្ខុ​សង្ឃ​ហៅ ស្នង​នេត្រា; រ. ស. ហៅ ស្នង​ព្រះ​នេត្រ (គួរ​ធ្វើ​ទម្លាប់​ហៅ​តាម​នេះ ឲ្យ​ត្រូវ​នឹង​ខ្មែរ​ក្នុង​បុរាណ​សម័យ​វិញ ហៅ​យូរ​ៗ​ទៅ​គង់​នឹង​ថ្នឹក​មាត់​ពុំ​ខាន; ហៅ​ជា​បាលី​ថា ចក្ខុ​បត្ថម្ភក(ច័ក-ខុ-ប៉ាត់-ថ័ម-ភក់) “កែវ​ជា​ជំនួយ​ភ្នែក”) ។

វ៉ែនតា

វ៉ែនតាគឺជាឧបករណ៍ដែលមានកែវឬកែវប្លាស្ទិចរឹងដែលដាក់ក្នុងស៊ុមដែលដាក់វានៅពីមុខភ្នែកមនុស្សម្នាក់ជាធម្មតាប្រើស្ពានលើច្រមុះនិងដៃដែលសម្រាកនៅលើត្រចៀក។

  NODES
Done 1
see 1