សាច់ឈាម (អង់គ្លេស: Flesh) នៅក្នុងសាសនាគ្រីស្ទ មានន័យពីរយ៉ាង:

ន័យទី១: សំដៅទៅលើរូបសាច់របស់មនុស្ស ឬសត្វ។

ន័យទី២: សំដៅទៅលើលក្ខណៈមួយដែលគ្មានរូបរាង ជាទូទៅជាលក្ខណៈអាក្រក់ ជាភាពកំសោយទាំងខាងរូបកាយ ទាំងខាងផ្លូវចិត្ត ជានិស្ស័យបាប ឬចិត្តដែលចង់តែប្រព្រឹត្តបាប ជាចំណង់ដែលកើតចេញពីតុណ្ហានៃបាបទាំងខាងរូបកាយ ទាំងខាងផ្លូវចិត្ត។

នៅព្រះគម្ពីរ ពាក្យ "សាច់ឈាម" ជាធម្មតាត្រូវបានប្រើសម្រាប់ពិពណ៌អំពីផ្នែកខាងឯរូបសាច់មួយចំនួនរបស់សត្វ និងអំពីលក្ខណៈរបស់មនុស្ស។[] នៅក្នុងទម្លាប់របស់គ្រីស្ទាន ពាក្យនេះក៏ត្រូវបានប្រើសំដៅទៅលើទំនោរទៅការប្រព្រឹត្តបាបផងដែរ។[]

អត្ថន័យ និងការប្រើប្រាស់

កែប្រែ

ព្រះគម្ពីរសម្ពន្ធមេត្រីចាស់

កែប្រែ

ផ្លូវនៃអស់ទាំងសាច់ គឺជាឃ្លាខាងសាសនា ដែលក្នុងអត្ថន័យដើម មានន័យថាសេចក្ដីស្លាប់ ជាជោគវាសនានៃអ្វីទាំងអស់ដែលមានជីវិត។ ឃ្លានេះមិនបានលេចឡើងត្រង់ៗ នៅក្នុងគម្ពីរ King James ទេ ប៉ុន្តែវាត្រូវបានបង្ហាញឲ្យឃើញច្បាស់នៅក្នុងការបកប្រែនោះ។

ព្រះ​ទ្រង់​មានបន្ទូល​ទៅ​ណូអេ​ថា អស់ទាំង​សាច់​ត្រូវ​ផុត​ពីមុខ​អញ​ហើយ ដ្បិត​ផែនដី​បាន​ពេញ​ដោយសេចក្ដីឃោរឃៅ​ដោយសារ​គេ មើល៍! យើង​នឹង​បំផ្លាញ​គេ ជាមួយនឹង​ផែនដី​ដែរ (លោកុប្បត្តិ ៦:១៣)

ព្រះគម្ពីរសម្ពន្ធមេត្រីថ្មី

កែប្រែ
 
វិសុទ្ធជន Jerome នៅទីរហោស្ថាន។ វិសុទ្ធជននេះបានចំណាយពេល៤ឆ្នាំ នៅទីរហោស្ថានស៊ីរី ក្នុងនាមជាតាបស ដោយធ្វើបាបរូបសាច់របស់ខ្លួន ហើយលើកកម្ពស់វិញ្ញាណរបស់ខ្លួន តាមរយៈការសិក្សារៀនសូត្រ។

នៅក្នុងរ៉ូម ៧:១៨ សាវ័កប៉ូលនិយាយថា:

ដ្បិតខ្ញុំ​ដឹង​ហើយថា នៅក្នុង​ខ្ញុំ គឺ​នៅ​ក្នុង​សាច់ឈាម​របស់ខ្ញុំ ​គ្មានអ្វី​ល្អឡើយ ពីព្រោះ​ខ្ញុំមានបំណងចង់ធ្វើល្អ​​ ប៉ុន្តែ​​ធ្វើមិន​បាន​សោះ​។

យ៉ាងណាមិញ នៅសតវត្សទី៤ គោលលទ្ធិរបស់ពួកសាវ័កអះអាងអំពី ការរស់ឡើងវិញនៃសាច់ឈាម គឺរូបកាយដែលជាផ្នែកដ៏សំខាន់មួយរបស់មនុស្ស។

នៅក្នុងភាសាខាងសាសនា ពាក្យ "សាច់ឈាម" បានបង្កប់នូវអត្ថន័យស្ដីអំពីបាបខាងផ្លូវភេទ។

នៅ ១ យ៉ូហាន ២:១៦ មានសរសេរថា:

ដ្បិតអ្វីៗទាំងអស់​​ដែល​នៅក្នុង​ពិភពលោក ដូចជាតណ្ហា​របស់សាច់ឈាម តណ្ហា​របស់ភ្នែក និង​អំនួត​នៃ​ការរស់នៅ មិនមែន​មកពីព្រះ​បិតា​ទេ គឺមកពី​ពិភពលោក​វិញ។
នៅក្នុងសំណេររបស់ទស្សនវិទូ អាបេឡាដ (Abelard) គាត់បានសរសេរថា "មាន៣យ៉ាងដែលល្បួងយើងគឺ លោកីយ៍ សាច់ឈាម និងអារក្ស។"[][]

ឯកសារយោង

កែប្រែ
  1. "Flesh, from the Encyclopedia of the Bible and its Reception" DeGruyter (Berlin, Boston) 2014. Retrieved on 22 July 2014.
  2. "International Standard Bible Encyclopedia - Flesh"
  3. Tria autem sunt quae nos tentant, caro, mundus, diabolus. Abelard, Exposition of the Lord's Prayer Archived 2003-01-24 at the វេយប៊ែខ ម៉ាស៊ីន., sixth petition ("And lead us not in temptation")
  4. Book of Common Prayer Archived 2011-05-16 at the វេយប៊ែខ ម៉ាស៊ីន., 1662 edition
  NODES
INTERN 1