អេពីគួរ
អេពីគួរ (អង់គ្លេស :Epicurean) ជាក្រុមទស្សនវិទូអាថែន។ ពួកគេមានគំនិតប្រឆាំងនឹងសាសនាទាំងអស់ ជាពិសេសប្រឆាំងនឹងគោលបង្រៀននៃដំណឹងល្អ។
អេពីគួរនិយម គឺជាប្រព័ន្ធទស្សនវិជ្ជាដែលមានមូលដ្ឋានលើសេចក្ដីបង្រៀនរបស់ទស្សនវិទូក្រិកសម័យបុរាណ ឈ្មោះថា អេពីគួរឹស (Epicurus) បង្កើតឡើងប្រហែលជាឆ្នាំ ៣០៧ មុនគ.ស។ អេពីគួរឹសគឺជាទស្សវិទូរូបធាតុនិយម ដែលដើរតាមទស្សវិទូដេម៉ូគ្រីធឹស (Democritus)។ គំនិតខាងរូបធាតុនិយមរបស់ទស្សនវិទូរូបនេះ បាននាំឲ្យគាត់ប្រឆាំងនឹងអបិយជំនឿ និងអំណាចខាងព្រះ។ អេពីគួរឹសជឿថា "សេចក្ដីសប្បាយរីករាយ" គឺជាអ្វីដែលល្អប្រសើរបំផុត ហើយដើម្បីទទួលបាននូវសេចក្ដីសប្បាយរីករាយដូច្នេះគឺត្រូវតែេរស់នៅឲ្យបានសមរម្យ ស្វែងរកចំណេះដឹងការងារសម្រាប់ពិភពលោកនេះ និងកំណត់ដែនកំណត់នៃចំណង់របស់ខ្លួន។ ការធ្វើដូច្នេះអាចនាំមនុស្សម្នាក់ឈានទៅរកភាពស្ងប់ ហើយរួចផុតពីការភ័យខ្លាច ព្រមទាំងគ្មានការឈឺចាប់ខាងរូបកាយ។ កត្តាទាំងនេះធ្វើឲ្យមនុស្សសុភមង្គលដ៏ប្រសើរបំផុត។
លទ្ធិអេពីគួរនិយម ដើមដំបូងឡើយជាគូប្រឆាំងនឹងលទ្ធិផ្លាតូ (Platonism) តែក្រោយមកបានត្រឡប់ជាគូប្រឆាំងដ៏ធំនឹងលទ្ធិស្តូក (Stoicism)។ ទស្សនវិទូអេពីគួរឹស និងពួកអ្នកដែលដើរតាមខ្លួន បានចៀសចេញពីនយោបាយ។ ក្រោយពីទស្សនវិទូអេពីគួរឹសបានស្លាប់ទៅ សាលារៀនរបស់គាត់ត្រូវបានដឹកនាំដោយទស្សវិទូហើម៉ាគូស (Hermarchus)។ សង្គមអេពីគួរបានរីកចម្រើនដុះដាលនៅចុងសម័យហេលិនីស និងក្នុងអំឡុងសម័យរ៉ូម។ នៅចុងបញ្ចប់នៃចក្រភពរ៉ូម លទ្ធិអេពីគួរនិយមត្រូវបានប្រឆាំងដោយទស្សនវិជ្ជាជាច្រើន (ជាពិសេសត្រូវបានប្រឆាំងដោយលទ្ធិ Neo-Platonism) ហើយក៏បានបាត់បន្តិចម្ដងៗរហូតដល់អស់រលីង ប៉ុន្តែលទ្ធិនេះបានរស់ឡើងវិញ នៅសម័យនៃហេតុផល (Age of Enlightenment)។ សព្វថ្ងៃនេះ នៅក្រិកមានសហគមន៍អេពីគួរធំៗជាច្រើន ឈ្មោះថាសង្គមនៃមិត្តភក្ដិរបស់អេពីគួរឹស ភាគខាងលិច។
ប្រវត្តិអេពីគួរ
កែប្រែនៅក្រុងមីទីលីនី (Mytilene) រដ្ឋធានីនៃកោះលីស្បូស (Lesbos) ហើយក្រោយមកទៀតនៅក្នុងលេមសាឃូស (Lampsacus) ទស្សនវិទូអេពីគួរឹសបានបង្រៀន ហើយទទួលបានអ្នកដើរតាមគាត់ជាច្រើន។ នៅអាថែន អេពីគួរឹសបានទិញអចលនទ្រព្យមួយ សម្រាប់សាលារៀនរបស់គាត់ មានឈ្មោះថា "ហ្គាដិន" ក្រោយមកមានឈ្មោះថា សាលាអេពីគួរឹស។[១] អេពីគួរឹសបានសង្កត់ធ្ងន់ថាមិត្តភាពគឺជាធាតុដ៏សំខាន់នៃសុភមង្គល ហើយសាលារៀនហាក់ដូចជាសហគមន៍កណ្ដាលមួយ ដែលបដិសេធការចេញមុខខាងនយោបានរបស់ទស្សវិជ្ជាអាថែន។ ពួកគេមានគំនិតទូលាយចំពោះរបៀបរបបពួកអាថែន រួមទាំងស្ត្រី និងពួកទាសករ។ សមាជិកអេពីគួរឹសមួយចំនួនជាអ្នកដែលបន្លែប៉ុណ្ណោះ គឺពួកគេមិនហូបសាស់ទេ។[២][៣]
សាលាអេពីគួរមានប្រជាប្រិយភាពកាន់តែខ្លាំងឡើង ហើយទន្ទឹមនឹងនោះក៏មានលទ្ធិមួយចំនួនលេចឡើងដែរ ដូចជា លទ្ធិស្តូក (Stoicism), លទ្ធិផ្លាតូ (Platonism), លទ្ធិភើរីផាតេទិក (Peripateticism), និងលទ្ធិភីរើនី (Pyrrhonism)។ អេពីគួរជាសាលារៀនដ៏មានឥទ្ធីពលមួយក្នុងចំណោមសាលារៀនជាច្រើននៃទស្សនវិជ្ជាហេលិនិក ហើយវាមានរហូតដល់សម័យចក្រភពរ៉ូមក្រោយមកទៀត។[៤]
[១] ជាមួយនឹងការកើនឡើងនូវឥទ្ធីពលរបស់លទ្ធិណេអូផ្លាតូ (Neoplatonism) និងលទ្ធិភើរីផាតេទិក (Peripateticism) ព្រមទាំងឥទ្ធីពលគ្រីស្ទានក្រោមមកទៀត លទ្ធិអេពីគួរបានធ្លាក់ចុះ។ ត្រឹមចុងសតវត្សទី៣ ការកត់ត្រាអំពីលទ្ធិអេពីគួរមាននៅសល់តិចតួច។[៥] អ្នកនិពន្ធគ្រីស្ទានដើមដំបូងលោក Lactantius រិះគន់ទស្សវិទូអេពីគួរឹសត្រង់ចំណុចជាច្រើន។ ពួកអេពីគួរជច្រើនត្រូវបានគេពិពណ៌នាថាជាពួកខុសឆ្គង ដែលរងទុកនៅក្នុងវដ្តទាំង៦នៃស្ថាននរក។ ជាការពិត ទស្សវិទូអេពីគួរឹសបង្ហាញឲ្យគេមើលឃើញថាខ្លួនជាតំណាងជំនឿដ៏ខុសឆ្គងបំផុត។
នៅសតវត្សទី១៧ បូជាចារ្យបារាំង Franciscan អ្នកវិទ្យាសាស្ត្រ និងទស្សវិទូ Pierre Gassendi បានសរសេរសៀវភៅពីរក្បាល ក្នុងគោលបំណងធ្វើឲ្យលទ្ធិអេពីគួនិយមរស់ឡើងវិញ។ មិនយូរប៉ុន្មានមានស្នាដៃជាច្រើនត្រូវបានបោះពុម្ភជាភាសាអង់គ្លេស ស្ដីអំពីលទ្ធិអេពីគួរនិយម។
សាសនា
កែប្រែលទ្ធិអេពីគួរនិយមបានបញ្ជាក់ពីអព្យាក្រឹតភាពរបស់ព្រះ ដោយថាព្រះមិនជ្រៀតជ្រែកក្នុងជីវិតរស់នៅរបស់មនុស្សឡើយ។ លទ្ធិនេះអះអាងថាព្រះ រូបធាតុ និងព្រលឹង សុទ្ធតែត្រូវបានបង្កើតឡើងដោយអាតូម។ ព្រលឹងត្រូវបានបង្កើតឡើងពីអាតូម ហើយព្រះជាអ្នកកាន់កាប់ព្រលឹង ប៉ុន្តែព្រលឹងរបស់ពួកគេនៅជាប់នឹងរូបកាយ ដោយត្មានការដាច់ចេញពីគ្នាឡើយ។ មនុស្សមានព្រលឹងប្រភេទដូចៗគ្នា ប៉ុន្តែកម្លាំងដែលចងអាតូមជាមួយគ្នានោះមិនអាចកចាប់វិញ្ញាណឲ្យជាប់ជារៀងរហូតបានឡើយ។ ពួកអេពីគួរក៏បានប្រើទ្រឹស្ដីអាតូមរបស់ Democritus និង Leucippus ដើម្បីអះអាងថាមនុស្សមានសេចក្ដីប៉ងប្រាថ្នាដោយសេរី។[៦][៧][៨]
អេពីគួរឹសយល់ថាមានព្រះច្រើន ប៉ុន្តែព្រះទាំងនោះមិនចង់ ហើយក៏មិនអាចទប់ការអាក្រក់បានឡើយ។ នេះមិនមែនដោយសារព្រះទាំងនោះអាក្រក់នោះទេ គឺដោយសារព្រះទាំងនោះស្ថិតនៅក្នុងសភាពដ៏ឥតខ្ចោះនៃសេចក្ដីស្ងប់ ជាសភាពមួយដែលគ្រប់គ្នាតែងតែខំប្រឹងយកឲ្យបាន។ មិនមែនព្រះទេ ដែលត្រូវបានធ្វើឲ្យមិនសប្បាយចិត្តដោយសេចក្ដីអាក្រក់ទាំងនោះ គឺមនុស្សវិញទេ។[៦] អេពីគួរឹសយល់ថាព្រះទាំងឡាយមានសេចក្ដីសុខ ហើយមិនចេះស្លាប់ ប៉ុន្តែព្រះទាំងនោះជារបស់អ្វីម្យ៉ាងដែលត្រូវបានបង្កើតឡើងពីអាតូម ហើយរស់នៅក្នុងលំហអាកាស។[៩]
ទស្សនវិជ្ជា
កែប្រែទស្សវិជ្ជាដែលមានប្រភពពីអេពីគួរឹ បានរីកដុះដាលអស់រយៈពេល៧សតវត្ស។ វាបានធ្វើឲ្យបុគ្គលម្នាក់ពិចារណាឃើញថាសេចក្ដីសប្បាយរីករាយគឺជាស្នូល ឬជាសេចក្ដីល្អដ៏ចម្បងនៅក្នុងជីវិត។ ដោយហេតុនេះហើយបានជាអេពីគួរឹសគាំទ្រឲ្យមនុស្សទាំងអស់ខិតខំធ្វើយ៉ាងណាឲ្យមានការសប្បាយច្រើនបំផុតដែលអាចធ្វើទៅបាន នៅជីវិតរស់នៅរបស់ខ្លួន ក៏ប៉ុន្តែត្រូវធ្វើឲ្យសមរម្យ ដើម្បីចៀសវាងពីការឈឺចាប់ដែលអាចកើតមានពីការសប្បាយនោះ។ អេពីគួរឹសបានសង្កត់ធ្ងន់លើការសប្បាយខាងផ្លូវចិត្ត ជាជាងការសប្បាយខាងរូបកាយ។ ដូច្នេះដោយយោងទៅលើទស្សនរបស់អេពីគួរឹស ធ្វើឲ្យយើងយល់ឃើញថាមនុស្សដែលយើងហូបជាមួយ សំខាន់ជាងអ្វីដែលយើងហូប។ ចំណេះដឹងត្រូវបានស្វែងរក ដើម្បីតែបំបាត់ការភ័យខ្លាចខាងសាសនា និងអបិយជំនឿប៉ុណ្ណោះ។ សេចក្ដីខ្លាចចម្បងពីរយ៉ាងដែលត្រូវតែលុបបំបាត់ចោលគឺការខ្លាចព្រះ និងការខ្លាចសេចក្ដីស្លាប់។ ដោយមើលឃើញថាអាពាហ៍ពិពាហ៍ និងអ្វីដែលទទួលបានពីអាពាហ៍ពិពាហ៍ គឺជាការគំរាមកំហែងដល់សេចក្ដីសុខខាងផ្លូវចិត្ត អេពីគួរឹសបានរស់នៅក្នុងជីវិតនៅលីវ ប៉ុន្តែគាត់មិនបានដាក់កំហិតនេះដល់អ្នកដែលដើរតាមគាត់ឡើយ។
ចំពោះពួកអេពីគួរ គុណធម៌គ្មានតម្លៃឡើយ ហើយវាមានប្រយោជន៍តែនៅពេលណាវាជាមធ្យោបាយស្វែងរកសុភមង្គលប៉ុណ្ណោះ។ ទស្សនវិទូអេពីគួរឹសសង្កត់ធ្ងន់លើការអភិវឌ្ឍន៍មិត្តភាពថាជាមូលដ្ឋានគ្រឹះនៃជីវិតដែលស្កប់ស្កល់។
ពួកអេពីគួរជឿថាមានព្រះ ប៉ុន្តែពួកគេជឿថាព្រះទាំងនោះត្រូវបានបង្កើតឡើងពីអាតូម ដូចជារបស់អ្វីផ្សេងទៀតដែរ។ គេជឿថាព្រះស្ថិតនៅឆ្ងាយពីផែនដីពេក រហូតដល់មិនអាចចាប់អារម្មណ៍អ្វីដែលមនុស្សកំពុងធ្វើឡើយ ដូច្នេះហើយការអធិស្ឋាន ឬការថ្វាយអ្វីដល់ព្រះទាំងនោះមិនមែនជារឿងប្រសើរឡើយ។ ពួកគេជឿថាព្រះទាំងនោះមិនបានបង្កើតសាកលលោកឡើយ ហើយក៏មិនអាចដាក់ទោស ឬប្រទានពរដល់អ្នកណាម្នាក់ឡើយ។[១០]
លទ្ធិអេពីគួរនិយមបដិសេធភាពមិនចេះស្លាប់ និងជំនឿខាងអធម្មជាតិ។ លទ្ធិនេះជឿថាមានព្រលឹង ប៉ុន្តែអះអាងថាព្រលឹងចេះស្លាប់ដូចរូបកាយដែរ។ ទស្សវិទូអេពីគួរឹសមិនជឿថាមានជាតិក្រោយទេ ហើយមនុស្សមិនចាំបាច់ខ្លាចសេចក្ដីស្លាប់ទេ: "សេចក្ដីស្លាប់មិនមែនជាបញ្ហាអ្វីចំពោះយើងឡើយ ដ្បិតអ្វីដែលរលាយបាត់ទៅនោះ គ្មានអ្នកណាដឹងឡើយ ហើយអ្វីដែលគ្មានអ្នកណាដឹងនោះហើយដែលមិនមែនជាបញ្ហាអ្វីចំពោះយើង។"[១១][១២]
ប្រព័ន្ធច្បាប់ផ្នែកសីលធម៌
កែប្រែទស្សនវិទូអេពីគួរឹសគឺជាអ្នកគិតដំបូងគេ ដើម្បីអភិវឌ្ឍន៍សញ្ញាណនៃយុត្តិធម៌ ទុកដូចជាកិច្ចសន្យាសង្គមមួយ។ គាត់បានថាកំណត់យុត្តិធម៌ជាការព្រមព្រៀងមួយ "ទាំងធ្វើឲ្យរងគ្រោះ ទាំងត្រូវបានធ្វើឲ្យរងគ្រោះ"។ ចំណុចសំខាន់នៃការរស់នៅក្នុងសង្គមដែលមានច្បាប់ និងការដាក់ទោស គឺត្រូវតែធ្វើយ៉ាងណាឲ្យរួចផុតពីការរងគ្រោះ ដើម្បីឲ្យយើងមានសេរីភាពក្នុងការស្វែងរកសុភមង្គល។ ដោយយេតុនេះ ច្បាប់ដែលមិនរួមចំណែកលើកកម្ពស់សុភមង្គលមនុស្ស គឺអយុត្តិធម៌។
វាមិនអាចទៅរួចទេដែលរស់នៅក្នុងជីវិតមួយដែលមានអំណរ ដោយមិនបានរស់នៅយ៉ាងត្រឹមត្រូវ ល្អ និងទៀងត្រង់[១៣]
ហើយវាក៏មិនអាចទៅរួចទេដែលរស់នៅយ៉ាងត្រឹមត្រូវ ល្អ និងទៀងត្រង់ ដោយគ្មានការរស់នៅក្នុងជីវិតដែលមានអំណរនោះ។[១៤]
ព្រលឹងរបស់មនុស្សគឺជាអ្វីដែលតែងតែស្លាប់ ដូចជារបស់ផ្សេងៗទៀតដែរ ព្រោះវាត្រូវបានបង្កើតឡើងពីអាតូម។ វាបាត់ទៅនៅពេលដែលកាយត្រូវបានបំផ្លាញ។ យើងមិនចាំបាច់ខ្លាចសេចក្ដីស្លាប់ទេ ទីមួយដោយព្រោះគ្មានអ្វីមកតាមទេ ក្រោយពីរូបការបានបាត់ទៅ ហើយទីីពីរដោយព្រោះក៏គ្មានបទពិសោធនៃសេចក្ដីស្លាប់ដែរ ដូច្នេះ: "សេចក្ដីស្លាប់ដែលអាក្រក់បំផុត មិនមែនជាបញ្ហាអ្វីសម្រាប់យើងទេ ដោយព្រោះពេលយើងនៅរស់ សេចក្ដីស្លាប់គ្មានទេ ហើយពេលយើងស្លាប់ ពេលនោះគ្មានយើងដែរ។
ធម្មជាតិបានកំណត់គោលដៅសម្រាប់អ្វីៗទាំងអស់ដែលមានជីវិត (រួមទាំងមនុស្សផងដែរ) ក្នុងការស្វែងរកសុភមង្គល ជាក់ស្ដែងយើងឃើញថា ទាំងក្មេង ទាំងសត្វ តែងមានសភាវគតិចង់បានអំណរ ហើយឲ្យបានរួចផុតពីការឈឺចាប់។ អំណរ និងការឈឺចាប់គឺជាហេតុផលដ៏ចម្បង សម្រាប់គ្រប់សកម្មភាពរបស់សត្វលោកដែលមានជីវិត។ អំណរដ៏បរិសុទ្ធគឺជាសេចក្ដីដ៏ប្រសើរបំផុត ហើយការឈឺចាប់គឺជាសេចក្ដីដ៏អាក្រក់បំផុត។
អំណរ និងការឈឺចាប់ផ្សេងៗ គឺជាលទ្ធផលនៃការដឹង ឬការអន់ថយនៃរបបអាហារ។ ទស្សនវិទូអេពីគួរបានបែងចែករបបអាហារជាបីប្រភេទ:
- ធម្មជាតិ ហើយចាំបាប់: ញ៉ាំ ផឹក គេង
- ធម្មជាតិ ប៉ុន្តែមិនចាំបាច់: ដូចជាការធ្វើរឿងអ្វីដែលខុសសីលធម៌; ការទាំងនោះមិនពិបាកត្រួតត្រាឡើយ ហើយក៏មិនចាំបាច់ សម្រាប់សុភមង្គលដែរ។
- អ្វីផ្សេងៗដែលមិនមែនជាធម្មជាតិ ហើយក៏មិនចាំបាច់ដែរល: យើងត្រូវតែបដិសេធអ្វីទាំងនោះទាំងស្រុង។
ប្រភេទនៃអំណរ: ដោយហេតុថាមនុស្សមានធាតុផ្សំពីរ គឺរូបកាយ និងព្រលឹង ដូច្នេះអំណរក៏មានពីរប្រភេទដែរគឺ:
- អំណរនៃរូបកាយ: ទស្សនវិទូអេពីគួរឹសជឿថាមនុស្សមិនចាំបាច់ខ្លាចការឈឺចាប់ខាងរូបកាយឡើយ ពីព្រោះពេលការឈឺចាប់នោះវាខ្លាំង ឬពិបាកទ្រាំ ជាធម្មតាការឈឺចាប់នោះក៏មានរយៈពេលខ្លីដែរ។ នៅការឈឺចាប់មានរយៈពេលកាន់តែយូរ ហើយកាន់តែខ្សោយទៅៗ វាក៏ងាយស្រួលទ្រាំដែរ។ គាត់ក៏ជឿថា មនុស្សម្នាក់អាចបន្ធូរការឈឺចាប់របស់ខ្លួនបាន ដោយព្យាយាមចាំអំពីអំណរពីអតីតកាល ហើយក្នុងករណីធ្ងន់ធ្ងរជាងនេះ ត្រូវធ្វើអត្តឃាតខ្លួនឯង។
- អំណរនៃព្រលឹង: អំណរនៃព្រលឹងធំជាងអំណរនៃរូបកាយ: អំណរនៃរូបកាយមានឥទ្ធីពលក្នុងពេលបច្ចុប្បន្ន តែអំណរនៃព្រលឹងនៅស្ថិតស្ថេរជាង។ ទស្សនវិទូអេពីគួរឹសជឿថា អំណរនៃព្រលឹងអាចបំបាត់ ឬកាត់បន្ថយការឈឺចាប់ផ្សេងៗ ឬការមិនសប្បាយចិត្តផ្សេង។
កំណត់ចំណាំផ្សេងៗ
កែប្រែ- ↑ ១,០ ១,១ David Konstan. "Epicurus". Stanford Encyclopedia of Philosophy.
- ↑ The Hidden History of Greco-Roman Vegetarianism
- ↑ Dombrowski, Daniel (1984). The Philosophy of Vegetarianism. University of Massachusetts Press. p. 81. ល.ស.ប.អ. 978-0-87023-431-6. https://books.google.com/books?id=nSLoTGecabsC&pg=PA81.
- ↑ (2012)"The Popularity of Epicureanism in Late-Republic Roman Society. The Ancient World, XLIII (2012) pp.151-172.". The Ancient World XLIII. Retrieved on 2017-11-10.
- ↑ Michael Frede (1999). "Epilogue". The Cambridge History of Hellenistic Philosophy. pp. 795–96.
- ↑ ៦,០ ៦,១ Mark Joseph Larrimore, (2001), The Problem of Evil, pp. xix–xxi. Wiley-Blackwell
- ↑ Reinhold F. Glei, Et invidus et inbecillus. Das angebliche Epikurfragment bei Laktanz, De ira dei 13, 20–21, in: Vigiliae Christianae 42 (1988), pp. 47–58
- ↑ Sextus Empiricus, Outlines of Pyrrhonism, 175: "those who firmly maintain that god exists will be forced into impiety; for if they say that he [god] takes care of everything, they will be saying that god is the cause of evils, while if they say that he takes care of some things only or even nothing, they will be forced to say that he is either malevolent or weak"
- ↑ Trans. Robert Pinsky, The Inferno of Dante, p. 320 n. 11.
- ↑ The Story of Philosophy: The Essential Guide to the History of Western Philosophy. Bryan Magee. DK Publishing, Inc. 1998.
- ↑ Russell, Bertrand. A History of Western Philosophy, pp. 239–40
- ↑ Epicurus (c 341–270 BC) British Humanist Association
- ↑ Tim O'Keefe, Epicurus on Freedom, Cambridge University Press, 2005, p. 134
- ↑ Epicurus Principal Doctrines Archived 2011-06-29 at the វេយប៊ែខ ម៉ាស៊ីន. tranls. by Robert Drew Hicks (1925)
- ↑ Cf. Sallust, The War With Catiline, Caesar's speech: 51.29 & Cato's reply: 52.13).
- ↑ "Full text of "The writings of Thomas Jefferson;"". archive.org. Retrieved 2016-05-06.
- ↑ "Townhall.com::Talk Radio Online::Radio Show". Archived from the original on 2008-12-11. Retrieved 2017-11-10.
- ↑ Anon., Gérald Ghislain – Creator of The Scent of Departure. IdeaMensch, July 14, 2011.
- ↑ Michel Onfray, La puissance d'exister: Manifeste hédoniste, Grasset, 2006
- ↑ Cite error: Invalid
<ref>
tag; no text was provided for refs namedReferenceA
- ↑ Cyril Bailey, Epicurus: The Extant Remains, Oxford: Clarendon Press, 1926, p.131
- ↑ Michael Symons, "Epicurus, the foodies’ philosopher", pp. 13-30, in Fritz Allhoff and Dave Monroe, eds, Food & Philosophy: Eat, think, and be merry, Malden (MA, USA): Blackwell Publishing, 2007