ជំពូក​នៃ
ប្រព័ន្ធ​ពាណិជ្ជកម្ម​អេឡិចត្រូនិច
ឥវ៉ាន់ និង សេវាកម្ម​នៅ​លើ​បណ្ដាញ

ភាសាខ្មែរ
សៀវភៅអេឡិកត្រូនិក
កម្មវិធីកុំព្យូទ័រ

សេវាកម្ម​លក់​រាយ

ធនាគារ
ការ​កុម្ម៉ង់​ម្ហូប
ការទិញផ្កានៅលើបណ្ដាញ
ការលក់ថ្នាំនៅលើបណ្ដាញ
ការទិញ DVD នៅលើបណ្ដាញ
ដំណើរទេសចរណ៍

Marketplace services

Trading communities
Auctions • Online wallet
Advertising
Price comparison service
Social commerce

Mobile commerce

Payment · Ticketing
Banking

E-procurement
Purchase-to-pay

E-commerce គឺ​ជា​ការ​លក់​ទំនិញ​ដោយ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ធ្វើ​ជា​យាន​ដែល​អ្នក​ខ្លះ​ស្គាល់​ថា​ជា electronic commerce (ប្រព័ន្ធ​ពាណិជ្ជកម្ម​អេឡិចត្រូនិច)។ ប្រព័ន្ឋ​ពាណិជ្ជកម្ម​អេឡិចត្រូនិច​ពឹង​ទៅ​លើ​ប្រព័ន្ឋ​បណ្តាញ ហើយ​និង​ប្រព័ន្ឋ​អ៊ីនធើណេត។ ប្រព័ន្ឋ​នេះ​បាន​ធ្វើ​ការ​ទូទាត់​ប្រាក់​តាម​រយៈ​ប្រព័ន្ឋ​ធនាគារ ដោយ​អ្នក​លក់​និង​អ្នក​ទិញ​អាច​ប្រើ​ប្រាស់ វីសាកាត ម៉ាស្ទើកាត រឺ​ក៏​អាច​ប្រើ​ប្រាស់​នូវ​សេវា​ទូទាត់​ប្រាក់​ដ៏​ពេញ​និយម​មួយ​ចំនួន​ដូច​ជា paypal និង Google Checkout។ ជា​ទូទៅ​ក្រោយ​ពី​ការ​ទូទាត់​ប្រាក់​តាម​ប្រព័ន្ឋ​ស្វ័យ​ប្រវត្តិ​រួចរាល់​ហើយ​អ្នក​លក់​នឹង​អ្នក​ទិញ​នឹង​ធ្វើការ​ទំនាក់​ទំនង​គ្នា តាមរយៈ​សារ​អេឡិច​ត្រូនិច ដើម្បី​រក​វិធី​សាស្រ្ត​ដែល​ងាយ​ស្រួល​ក្នុង​ការ​បញ្ជូន​ទំនិញ​អោយ​ដល់​ដៃ​អតិថិជន​ដោយ​សុវត្ថិភាព។ ប្រព័ន្ឋ​ពាណិជ្ជកម្ម​អេឡិចត្រូនិច​អនុញ្ញាត​អោយ​អតិថិជន​ធ្វើ​ការ​ស្វែង​រក​ទិញ​ទំនិញ​ ជា​ច្រើន​ហាង​ក្នុង​ពេល​ដ៏​ខ្លី ដោយ​មិន​ចាំ​បាច់​ចំណាយ​ពេល​វេលា​ក្នុង​ការ​ដើរ​រក​ទំនិញ។ អ្វី​ដែល​អ្នក​ត្រូវ​ការនោះ​គឺ ប័ណ្ណ​ឥណទាន កុំព្យូទ័រ និង​ប្រព័ន្ឋអ៊ីនធើណែត តែប៉ុណ្ណោះ។ តាមរយៈ​ប្រព័ន្ធ​ពាណិជ្ជកម្ម​អេឡិចត្រូនិច អ្នក​មិន​ត្រឹម​តែ​លក់​ទំនិញ​នៅ​ក្នុង​តំបន់​របស់​អ្នក​តែ​ប៉ុណ្ណោះ​ទេ អ្នក​អាច​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ទំនិញ និង​ធ្វើ​ការ​ពាណិជ្ជកម្ម​បាន​យ៉ាង​ទូលំ​ទូលាយ និង​ចំណាយ​ថវិកា​តិច។ សព្វ​ថ្ងៃ​នេះ ប្រព័ន្ឋ​ពាណិជ្ជកម្ម​អេឡិចត្រូនិច​មិន​ត្រឹម​តែ​អាច​អោយ​អ្នក​ធ្វើ​ការ​លក់​ទំនិញ​ប្រើប្រាស់ តែ​ប៉ុណ្ណោះ​ទេ អ្នក​ក៏​អាច​លក់​នូវ​ទំនិញ​ដែល​ជា​ប្រភេទ​បច្ចេក​វិទ្យា​បាន​ផង​ដែរ ក្នុង​នោះ​មាន​ដូច​ជា Hosting, ឈ្មោះ Doman, កម្មវិធីកុំព្យូទ័រ, ល្បែង​កម្សាន្ត, ចម្រៀង, វីដេអូ និង សេវា កម្ម ទាញ​យក​​ឯកសារ។ សព្វ​ថ្ងៃ​នេះ​ប្រព័ន្ឋ​ប្រព័ន្ឋ​ពាណិជ្ជកម្ម​អេឡិច​ត្រូនិច​បាន​ធ្វើការ​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុនធំៗ​ជាច្រើន ក្នុង​គោល​បំណង បង្កើន​នូវ​ចំនួន​អតិថិជន​របស់​ពួក​គេ​នៅ​ពាស​ពេញ​ពិភព​លោក។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ តំលៃ​ដែល​ផលិត​ផល​ដែល​ត្រូវ​លក់​មាន​ការ​ខុស​គ្នា​ទៅ​តាម​តំបន់។

  NODES