Joomla!
អ្នកអភិវឌ្ឍ | Open Source Matters |
---|---|
ចេញផ្សាយដំបូង | ១៧ ខែសីហា 2005 |
Stable releaase | 5.2.2 / 26 ខែវិច្ឆិកា 2024[១] |
សរសេរក្នុង | PHP, JavaScript |
ប្រព័ន្ធប្រតិបត្តិការ | Microsoft Windows, Unix-like operating system |
ប្រភេទ | content management system |
អាជ្ញាបណ្ណ | GNU General Public License, version 2.0 or later |
គេហទំព័រ | https://www.joomla.org |
ព័ត៌មានសង្ខេប
កែប្រែJoomla! គឺជា ប្រព័ន្ធគ្រប់គ្រងអត្ថបទលើគេហទំព័រ ដែលបានចូលក្នុងទីផ្សារកម្ពុជាមុនគេ។ វាមានលក្ខណៈងាយស្រួលប្រើ ផ្នែកគ្រប់គ្រង(back-end) មានទំហំស្រឡះ។ លើសពីនេះ វាក៏មានភ្ជាប់មកជាមួយភាសាខ្មែរផងដែរ ដែលបានធ្វើការបកប្រែដោយក្រុម JUGCAM(Joomla! User Group of Cambodia) បានពេញលេញគ្រប់គ្រាន់។ Joomla! គឺជាគម្រោងក្រោយរបស់ Mambo។
Joomla! បានបង្កើតចេញនូវកំណែទី១ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០០៥ ដោយបានប្ដូរស្លាកសញ្ញារបស់ Mambo កំណែ 4.5.2.3 ហើយក៏បានកែនូវចំណុចកំហុសមួយចំនួនរបស់ Mambo កំណែនោះផងដែរ។
Joomla! បានដាក់ឲ្យប្រើនូវកំណែ 1.5 នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០០៨។
Joomla! កំណែ 1.6.0 បានដាក់ឲ្យប្រើនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១១។ ហើយកំណែនេះបានបន្ថែមនូវលក្ខណៈពិសេសមួយចំនួនទៀត និងបានបង្កើនប្រសិទ្ធភាពនៃផ្នែកគ្រប់គ្រង បានស្រស់ស្អាតជាងមុន។
Joomla! កំណែ 1.7.0 នឹងដាក់ចេញឲ្យប្រើនៅក្រោយខែកក្កដា ឆ្នាំ២០១១ ខាងមុខនេះ។
លក្ខណៈពិសេសរបស់ Joomla!
កែប្រែ- ការគ្រប់គ្រងសមាជិក (User Management)៖ Joomla! មាននូវប្រព័ន្ធចុះឈ្មោះ ដែលអាចឲ្យសមាជិកផ្សេងៗ អាចចូលរួមសរសេរអត្ថបទ ឬ ចូលរួមក្នុងតំបន់បណ្ដាញរបស់យើងក្នុងគោលការណ៍ពិភាក្សាអំពីអ្វីមួយ។ ហើយមានប្រភេទសមាជិកចំនួន ៩ ផ្សេងៗពីគ្នា។
- ឧបករណ៍គ្រប់គ្រងគ្រឿងផ្សាយព័ត៌មាន (Media Manager)៖ ជាទីកន្លែងដែលអនុញ្ញាតឲ្យអ្នក អាចគ្រប់គ្រងរាល់ឯកសារទាំងឡាយ ដែលបានផ្ទុកឡើងនៅក្នុងតំបន់បណ្ដាញរបស់អ្នក ហើយអាចប្រើវាក្នុងការចាប់យករូបនិមួយៗ ទៅដាក់ក្នុង អត្ថបទ បានយ៉ាងងាយស្រួល។
- ឧបករណ៍គ្រង់គ្រងភាសា (Language Manager)៖ ជាទីកន្លែងគ្រប់គ្រងភាសាសម្រាប់តំបន់បណ្ដាញរបស់អ្នក ហើយ Joomla! ស្គាល់គ្រប់ភាសានៅលើពិភពលោកដោយប្រើប្រភេទយូនីកូដ UTF-8 សម្រាប់ឯកសារភាសា។
- ការគ្រប់គ្រងផ្ទាំងបដា (Banner Management)៖ អ្នកនឹងទទួលបានការដាក់ផ្ទាំងបដា ផ្សាយអ្វីមួយ ដែលអ្នកចង់ផ្សាយ ដូចជាការផ្សាយពាណិជ្ជកម្ម ឬ ផលិតផលណាមួយជាដើម។
- ការបោះឆ្នោត (Polls)៖ ប្រសិនបើអ្នកចង់ស្ទង់មតិអ្នកទស្សនានានានោះ អ្នកអាចប្រើលក្ខណៈពិសេស ការបោះឆ្នោត ជាមួយនឹងជម្រើសផ្សេងៗទៀតជាច្រើន។
ការស្វែងរក (Search)៖ អ្នកនឹងទទួលបានភាពងាយស្រួល ក្នុងការស្វែងរកមាតិកានានានៅក្នុងគេហទំព័ររបស់អ្នក។
- ការគ្រប់គ្រងតំណភ្ជាប់ (Web Link Management)៖ អ្នកអាចផ្ដល់ជាតំណភ្ជាប់ទៅកាន់គេហទំព័រនានាដែលមានប្រយោជន៍ សម្រាប់អ្នកទស្សនាគេហទំព័ររបស់អ្នក ហើយអ្នកក៏អាចដឹងអំពីចំនួនចុចទៅលើតំណភ្ជាប់ណាមួយផងដែរ។
- ការគ្រប់គ្រងអត្ថបទ (Content Management)៖ អ្នកនឹងទទួលបានភាពងាយស្រួល ក្នុងការគ្រប់គ្រងមាតិកាអត្ថបទរបស់អ្នកនៅក្នុងគេហទំព័រ។ អ្នកក៏អាចផ្ដល់សិទ្ធិឲ្យអ្នកចូលទស្សនា អាចធ្វើការវាយតម្លៃទៅលើអត្ថបទមួយនោះ ហើយពួកគេក៏អាចចែករំលែកទៅឲ្យមិត្តភ័ក្ដិរបស់ពួកគេក៏បាន។ ការបង្កើតអត្ថបទនិមួយៗ ត្រូវបានសរសេរឡើងជាមួយឧបករណ៍កែសម្រួល WYSIWYG (What You See Is What You Got , អ្វីដែលអ្នកឃើញគឺជាអ្វីដែលអ្នកទទួលបាន) ដែលអ្នកអាចដាក់រូបភាព, តំណភ្ជាប់ផ្សេងៗ នៅក្នុងអត្ថបទរបស់អ្នក។ ហើយរាល់អត្ថបទរបស់អ្នក ត្រូវបានរក្សាទុកជាឯកសារប្រើយូនីកូដ UTF-8 ដែលយូនីកូដប្រភេទនេះ ស្គាល់គ្រប់ភាសាទាំងអស់។
- ការគ្រប់គ្រងគម្រូអត្ថបទ (Template Management)៖ ពុម្ពរូបរាង គឺជារបស់មួយដែលធ្វើឲ្យគេហទំព័ររបស់អ្នក មានភាពស្អាត និងមានភាពទាក់ទាញ។ អ្នកអាចប្រើពុម្ពរូបរាង សម្រាប់គេហទំព័រទាំងមូល ឬ អាចចែកទីកន្លែងនិមួយៗឲ្យប្រើពុម្ពរូបរាងផ្សេងៗគ្នា។ ហើយពុម្ពរូបរាងនិមួយៗ តែងមានជម្រើសរៀងៗខ្លួន ដើម្បីឲ្យអ្នកប្រើប្រាស់ អាចកែតម្រូវតាមចិត្ត។
- ប្រព័ន្ធជំនួយដែលបានបញ្ចូលជាស្រេច (Integrated Help System)៖ Joomla! បានដាក់បញ្ចូលប្រព័ន្ធជំនួយ ដែលអាចឲ្យអ្នកប្រើប្រាស់ ស្វែងរកនូវកម្រងអត្ថបទស្ដីអំពីផ្នែកណាមួយរបស់ Joomla!។
- ប្រព័ន្ធលក្ខណៈពិសេស (System Features)៖ អ្នកអាចដំឡើងសមាសភាគ (Extensions) ជាមួយនឹង FTP ដោយមានភាពងាយស្រួល ហើយមានសុវត្ថិភាព។ អាចបង្កើនល្បឿនបើកទំព័រនិមួយៗបានតាម ការរក្សាទុកទិន្នន័យទំព័រដោយសម្ងាត់ (page caching)។ អ្នកគ្រប់គ្រង អាចធ្វើការទំនាក់ទំនងជាមួយនឹងសមាជិកម្នាក់ៗ ឬ ជាមួយនឹងសមាជិកគ្រប់គ្នា តាមរយៈ ប្រព័ន្ធផ្ញើសារជាបណ្ដុំ (mass mailing system)។
- សមាសភាគដែលមានភាពសម្បូរបែប (Powerful Extensibility)៖ នេះជាលក្ខណៈពិសេស មួយដែលអនុញ្ញាតឲ្យអ្នកធ្វើការកែប្រែគេហទំព័ររបស់អ្នក តាមតម្រូវការ។ នៅពេលបច្ចុប្បន្ននេះ Joomla! មានសមាសភាគជាច្រើន។