គ្រោង
( កិ. ) ប្រុងទុក, រៀបចំទុកជាមុន : គ្រោងទេយ្យទានសម្រាប់ធ្វើបុណ្យ, គ្រោងថវិកាសម្រាប់ឆ្នាំថ្មី ។
( ន. ) រាង, សណ្ឋាន : គ្រោងផ្ទះ, គ្រោងឆ្អឹង (ហៅថា គម្រោង ក៏បាន) ។ ចានដែលធំជាងគេហៅ ចានគ្រោង; ក្ដាមមួយប្រភេទ ដែលធំៗ ហៅ ក្ដាមគ្រោង ។ កុកមួយប្រភេទ ដែលខ្ពស់ជាងកុកឯទៀត ក៏ហៅ កុកគ្រោង ដែរ, តែអ្នកស្រុកខ្លះ ហៅថា កុកស-ក ។
( គុ. ) ដែលខ្ពស់ស្រោងហួសខ្នាត, ដែលខ្ពស់ចង្រ្គោង (ម. ព. ចង្គ្រោង ផង) ។