( កិ. ) មិន​ភ្លេច, កត់​ជាប់​នៅ​ក្នុង​ស្មារតី ឬ​ក្នុង​ការ​នឹក​ឃើញ​មិន​ភ្លេច​ភ្លាំង : ចាំ​ធម៌, ចាំ​ច្បាប់, ចាំ​មេ​រៀន ។ រង់​ឬ​បង្អង់​នៅ​មិន​ទៅ​ណា : ចាំ​ខ្ញុំ​ផង កុំ​អាល​ទៅ ។ នៅ​មើល​ថែ​រក្សា : ចាំ​ផ្ទះ, ចាំ​ចម្ការ ។ មាន​ចិត្ត​ប្រតិព័ទ្ធ​កួច​កាន់​ជា​និច្ច : ចាំ​ចិត្ត (ចំពោះ​តែ​ការ​ស្នេហា​មួយ​យ៉ាង​ប៉ុណ្ណោះ) ។ ចាំ​ជើង ដើរ​ឬ​ហូរ, បោល មិន​ល្អៀង​ឃ្លៀង​ឃ្លាត​អំពី​ការ​បង្ហាត់ : គោ​ដើរ​ចាំ​ជើង, សេះ​លុន​ចាំ​ជើង (អ្នក​ស្រុក​ខ្លះ​ប្រើ​ពាក្យ ចាំ​ជើង នេះ ចំពោះ​សត្វ​ដែល​ឡើង​ពាក់​លើ​គ្នា ដោយ​មេថុន​សេវន​កិច្ច​ថា គោ​ចាំ​ជើង, សេះ​ចាំ​ជើង) ។ល។

  NODES