ផែ
( កិ. ) ដំឬវាយប៉ាតឲ្យស្ដើងឲ្យរីកចេញទំហំ : ផែប្រាក់, ផែមាស ។
( ន. ) រានឬក្បូនអណ្ដែតទឹកចតចងនៅនឹងក្នុងកន្លែងមួយ សម្រាប់អែបនាវាឲ្យងាកចុះឡើង : ផែកប៉ាល់ ។ ផ្ទះអណ្ដែតទឹក : ផ្ទះផែ ។ ព្រះដំណាក់ផែ ឬ ដំណាក់ផែ ដំណាក់អណ្ដែតទឹក សម្រាប់ព្រះរាជាទ្រង់ចុះគង់ក្រសាល តាមកាលរដូវ ។
( ន. ) ឈ្មោះល្បែងបៀមួយប្រភេទ : លេងផែ, បៀផែ, ឈ្នះផែ ។