ភេសជ្ជៈ
(សំ.),(បា.)(ភេស័ច) (ភេសជ្ជ; ភេឞជ្ជ ឬ ភៃឞជ្យ) ឱសថ, ថ្នាំបំបាត់រោគ, ថ្នាំរម្ងាប់រោគ (បារ. Médicament) ។ ភេសជ្ជទាន : ការឲ្យថ្នាំរម្ងាប់រោគ ។ ភេសជ្ជបរិក្ខារ : គ្រឿងថ្នាំ, ថ្នាំគ្រប់យ៉ាង សម្រាប់រម្ងាប់រោគ ។ ភេសជ្ជពាណិជ : អ្នកលក់ថ្នាំរម្ងាប់រោគ ។ ភេសជ្ជពាណិជ្ជ : ជំនួញលក់ថ្នាំរម្ងាប់រោគ ។ ភេសជ្ជាគារ ឬ ឱសថាគារ : ផ្ទះលក់ថ្នាំរម្ងាប់រោគ ។ សប្បិ : ទឹកដោះថ្លា, នវនីត : ទឹកដោះខាប់, តេល : ប្រេង, មធុ : ទឹកឃ្មុំ, ផាណិត : ទឹកអំពៅ ឬ ស្ករជាដើម ក៏ហៅថា ភេសជ្ជ ដែរ (ព. វិ. ពុ.) ។ សព្វថ្ងៃខ្មែរប្រើពាក្យ ភេសជ្ជ នេះសំដៅយកគ្រឿងទឹកផ្សេងៗទៀតក្រៅពីសុរា និង មេរ័យ ដូចជាទឹកក្រូច, កាហ្វេជាដើម : ជប់លៀងភេសជ្ជៈ; ប្រគេនភេសជ្ជៈចំពោះព្រះសង្ឃ ។ គ្រឿងផឹកទាំងនោះតាមភាសាបាលីគប្បីហៅថា ទឹកបាន ឬ បានីយ៍ ឬក៏ បានីយៈ (ប៉ានី ឬ ប៉ានីយៈ) ។ ភេសជ្ជៈ