មណី
មៈនី សំ. បា. ( ន. ) (មណិ) ឈ្មោះកែវឬត្បូងវិសេសមួយប្រភេទ; ពេជ្រ, ខ្យងដាំ; ច្រើននិយាយថា កែវមណី ។ មណីការ ជាងច្នៃត្បូង, ជាងច្នៃពេជ្រ, ដាំខ្យង ។ មណីជោតិរស (--រស់) ឈ្មោះកែវវិសេសមួយប្រភេទមានតំណាលក្នុងគម្ពីរខាងពុទ្ធសាសនាថា មានអានុភាពអាចឲ្យសម្រេចប្រយោជន៍គ្រប់យ៉ាងបាន តាមចំណង់របស់អ្នកត្រូវការ (ម. ព. ជោតិរស ផង) ។ មណីរត្ន ឬ--រ័ត្ន (--រ័ត្ន) កែវមណី, ពេជ្រមានតម្លៃ ។ល។