សំ. បា. ( ន. ) (រាត្រិ; រត្តិ) យប់, វេលា​យប់ ។ រាត្រី​កាល (ម. ព. រត្តិ​កាល) ។ រាត្រី​ចរ (ម. ព. រត្តិចរ) ។ រាត្រី​ជល (--ជល់) ទឹក​សន្សើម ។ រាត្រី​ភាគ (ម. ព. រត្តិ​ភាគ) ។ រាត្រី​មណី (--មៈនី) ព្រះ​ចន្រ្ទ ។ រាត្រី​វិគម (--វិគៈមៈ ឬ វិគំ), រាត្រី​វិភាត អរុណោទ័យ (ពេល​ព្រឹក​ព្រាង, វេលា​បំព្រាង) ។ រាត្រី​សមោសរ (--សៈម៉ោ-ស) ការ​ប្រជុំ​គ្នា​ក្នុង​រាត្រី, ទី​ប្រជុំ​គ្នា​ពេល​យប់ ។ ច្រើន​ប្រើ​ចំពោះ​ទី​ប្រជុំ​ដែល​មាន​របាំ​ឬ​មហោស្រព​ផ្សេង​ៗ ជា​គ្រឿង​កំសាន្ត​ផង ។ រាត្រី​សុវត្ថិ ! (--សុវ៉ាត់) ឬ​រាត្រី​សួស្ដី ! សួស្ដី​ក្នុង​វេលា​យប់; ពាក្យ​សម្រាប់​ឲ្យ​ពរ​គ្នា​ក្នុង​វេលា​យប់ (ប្រើ​តាម​សម័យ​និយម), បាន​សេចក្ដី​ថា សូម​ឲ្យ​មាន​សួស្ដី​ក្នុង​វេលា​យប់ ! (ព. ផ្ទ. អរុណ​សុវត្ថិ ! ឬ –សួស្ដី !; សាយណ្ហ​សុវត្ថិ ! ឬ–សួស្ដី !) ។ ល។

( ន. ) ឈើ​តូច​មួយ​ប្រភេទ មាន​ផ្កា​ក្រអូប​តែ​ក្នុង​វេលា​យប់, ជា​ពួក​ភូត​គ្រាម​ កាច់​ដើម​ដោត​បណ្ដុះ​បាន, ជា​ឈើ​ចាញ់​ទឹក : ផ្កា​រាត្រី (អ្នក​ស្រុក​ខ្លះ​ហៅ កាកី រឺ ណាគ្រី) ។

  NODES