( គុ. ) មិន​អាក្រក់ គឺ​ឥត​មាន​ហ្មង, មិន​មាន​ទាស់, មិន​ឆ្គង, ត្រឹម​ត្រូវ, ប្រពៃ : ចិត្ត​ល្អ, រូប​ល្អ, អំពើ​ល្អ, សម្ដី​ល្អ ។ កិ. វិ. ដោយ​ប្រពៃ, ត្រឹម​ត្រូវ, ស្រួល​បួល : ប្រព្រឹត្ត​ល្អ, និយាយ​ល្អ, ធ្វើ​ការ​ល្អ ។ ល្អ​ជា ស្លូត​ត្រង់, ត្រឹម​ត្រូវ : មនុស្ស​ល្អ​ជា, សម្ដី​ល្អ​ជា; និយាយ​ល្អ​ជា ។ ល្អ​មើល ល្អ​គួរ​ឲ្យ​ចង់​មើល, ល្អ​ស្រួល​មើល ។ ល្អ​ស៊ី ល្អ​គួរ​ឲ្យ​ចង់​ស៊ី, ឆ្ងាញ់​ពិសា (ព. សា. ; ព. គ. ល្អ​ទទួល​ទាន) ។ ល្អល្អាច់ (ព. សា.) ស្អាត​បាត, សមរម្យ : រូប​រាង​ល្អ​ល្អាច់ ។ ស្រួល​បួល : ធ្វើ​ការ​ឲ្យ​ល្អ​ល្អាច់ ! ។ ល្អ​ល្អិត ល្អ​ហ្មត់​ហ្មង, ល្អ​ប្រពៃ : រូប​ឆោម​ល្អ​ល្អិត ។ ស្រួល​បួល, ប្រយ័ត្ន​ប្រយែង : ធ្វើ​ការ​ឲ្យ​ល្អ​ល្អិត! ។ ល្អ​ល្អះ ល្អ​ស្រលួត​ស្រឡះ, ល្អ​ឥត​ឆ្គង : រូប​ឆោម​ល្អ​ល្អះ ។ ព. កា. ប្រើ​ជា ល្អះ​ល្អ ក៏​បាន, ដូច​ជា : រូប​ឆោម​ល្អះ​ល្អ មិន​ខ្មៅ​មិន​ស ល្មម​តែ​សមរម្យ មិន​ខ្ពស់​មិន​ទាប​ មិន​តូច​មិន​ធំ ស្រគត់​ស្រគំ សម​ជា​អ្នក​មុខ ។

  NODES