សេស
សែស បា.; សំ. ( គុ. ) (ឝេឞ) ដែលសល់; ដែលឥតគូ : របស់សេស, លេខសេស ។ ន. សំណល់; របស់ជាដែល : អស់រលីងឥតមានសេស; ភិក្ខុ, សាមណេរ ត្រូវធ្វើកន្សែងត្រៃចីវរឲ្យគត់គូកុំឲ្យមានសេស (តាមលំអានព្រះវិន័យ) ។ ខ្មែរប្រើជា កិ. ក៏មាន “សល់” : សេសមួយ សល់មួយ ។ សេសសល់ ដែលសល់ពីគេ : អាហារសេសសល់ ។ សេសសូន្យ (--សូន) សល់សូន្យ (០) នេះ (ព. ហ.) ។ល។