--រ៉ិត សំ. ( ន. ) (សំ + ឫទ្ធ ឬ ឫទ្ធិ) សេចក្ដី​សម្រេច; សេចក្ដី​ចម្រើន; ការ​លូតលាស់, ដុះដាល; ផល​សម្រេច ។ ខ្មែរ​ហៅ​លោហៈ​មួយ​ប្រភេទ​កើត​អំពី​ការ​លាយ​ផ្សំ​លោហ​ជាតិ​ផ្សេង​ៗ មាន​ដែក, ស្ពាន់​ជាដើម, សន្មត​ថា​ជា​របស់​ត្រជាក់ត្រជំ​នាំ​ឲ្យ​សម្រេច​ប្រយោជន៍​ផ្សេង​ៗ (ច្រើន​សរសេរ សំរឹទ្ធិ ជាង) : ព្រះ​សំរឹទ្ធិ, ផ្តិល​សំរឹទ្ធិ (សរសេរ​ជា សំឫទ្ធ ឬ សំឫទ្ធិ ក៏​បាន) ។ សំរឹទ្ធិ ឬ សំឫទ្ធិ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. សំ-រ៉ិត-ធិ, ដូច​ជា សំរឹទ្ធិ​ការ្យ (--កា) ការ​សម្រេច, កិច្ច​ការ​ដែល​សម្រេច​ប្រយោជន៍ ។ សំរឹទ្ធិ​ជ័យ ជ័យ​សម្រេច ។ សំរឹទ្ធិ​ជោគ ជោគ​សម្រេច​ផល​ប្រយោជន៍ ។ សំរឹទ្ធិ​ភាព​ភាព​នៃ​សេចក្ដី​សម្រេច, ដំណើរ​សម្រេច​ប្រយោជន៍ ។ សំរឹទ្ធិ​ស័ក ស័ក​សម្រេច គឺ​ស័ក ១០ នៃ​ឆ្នាំ​ដែល​ជា​ចុង​បំផុត​នៃ​ស័ក​ទាំង ១០ (ម. ព. ស័ក ផង) ។ល។ សំរឹទ្ធិ

  NODES