ព្យញ្ជនៈ ទី ៣០ តាម​លំដាប់​ពួក​ព្យញ្ជនៈ​ទាំង ៣៣ តួ, ជា​ព្យញ្ជនៈ​ទី ៥ ក្នុង​សេសវគ្គ ឬ​អវគ្គ សម្រាប់​ប្រើ​ក្នុង​ភាសា​បាលី​និង​ភាសា​ខ្មែរ, ជា​ទន្តជៈ មាន​សំឡេង​កើត​ត្រង់​ប្រទល់​ធ្មេញ។ តាម​របៀប​ព្យញ្ជនៈ​សម្រាប់​ប្រើ​ក្នុង​ភាសា​សំស្រ្កឹត​ក្នុង​សេសវគ្គ រៀង​អក្សរ ឝ (ស-គ) ជា​តាលុជៈ ត្រង់​ទី ៥, ឞ (ស-ប) ជា​មុទ្ធជៈ​ត្រង់​ទី ៦, ស (ស-ល) ជា​ទន្តជៈ​ត្រង់​ទី ៧ (រៀង​ជា យ រ ល វ ឝ ឞ ស) តួ ស នេះ​មាន​សំឡេង​ជា​ពីរ​គឺ ស និង ស៊ ។ សំ. បា. អ. ថ. សៈ ជា​អឃោសៈ ។

( គុ. ) ដែល​មាន​សម្បុរ​ដូច​សំឡី​កប្បាស : ព័ណ៌​ស, សំពត់​ស ។ ស​ក្បុស ស​ណាស់ ។ ស​ត្រសុស ស​ម៉ដ្ឋ​ប៉ផូរ, ស​ផូរផង់ ។ ស​ភ្លឺ ស​ស្អាត ។ ស​ស្គុស ស​ត្រសោល, ស​បរិសុទ្ធ ។ ស​ស្ងាច ស​ភ្លឺ​មើល​ទៅ​ឃើញ​ស្ងាច ។ល។

( កិ. ) ចាក់​បុះ​ព្រាវ​ដោយ​ស្ន : ស​ត្រី ។ ព. ប្រ. ស​រក​ឲ្យ​ឃើញ សង្កេត​រក​ព្រាវ​ៗ ដោយ​ស្មាន​ៗ ឲ្យ​ឃើញ ។

( កិ. ) សម្ដែង​អាការ​ឲ្យ​ឃើញ​ច្បាស់, បញ្ចេញ​បែប​ឲ្យ​ឃើញ​ជាក់ : ស​សេចក្ដី, ស​ហេតុ ។ ហែក​កេរ្តិ៍ : ស​កេរ្តិ៍ ឬ ស​កេរ្តិ៍​ស​គល់ ។ ព. ទ. បុ. សម្ដី​ស​ជាតិ មារយាទ​ស​ត្រកូល សំនៀង​ភាសា ស​ប្រាប់​ឲ្យ​គេ​ស្គាល់​ជាតិ​ឫកពា​មារយាទ សម្រាប់​ឲ្យ​គេ​ស្គាល់​ពូជ​ត្រកូល ។

  NODES