អង្គុយ
( កិ. ) សម្រេចឥរិយាបថមួយ ដោយដាក់អង្គឲ្យគូទផ្ទាល់នឹងទីផ្ទៃឬលើអាសនៈណាមួយ : អង្គុយច្រហោង, អង្គុយបញ្ឈរជង្គង់, អង្គុយបត់ជើង, អង្គុយពែនភ្នែន ។ល។ អង្គុយធម៌ អង្គុយស្មិងស្មាធិ៍ចម្រើនធម៌ ។ល។ (ម. ព. ឥរិយាបថ ផង) ។
( ន. ) ឈ្មោះសណ្តែកមួយប្រភេទ ស្លឹក, ផ្លែ, គ្រាប់ ស្រដៀងនឹងសណ្តែកទ្រើង ប៉ុន្តែដើមទាបៗ មិនវារមិនឡើងទ្រើង : គ្រាប់សណ្តែកអង្គុយសម្រាប់ប្រើការធ្វើនំចំណី ។