អាហារ (meal, food) សំ. បា. ( ន. ) គ្រឿង​សម្រាប់​បរិភោគ​ចម្អែត​អាត្មា, ភោជន : ចម្អិន​អាហារ, បរិភោគ​អាហារ ។ អាហារ​កិច្ច (--រៈ--) ការ​រវល់​ដោយ​អាហារ គឺ​ការ​ចាត់ចែង​ឬ​បរិភោគ​អាហារ ។ អាហារ​គវេសនា (--រៈគៈវេសៈន៉ា) ការ​ស្វែង​រក​អាហារ ។ អាហារ​ប័ណ្ណ (--រ៉ៈបាន់) បញ្ជី​រាយ​រាប់​មុខ​ម្ហួប​ដែល​ដាក់​បង្ហាញ​ភ្ញៀវ​មើល​ក្នុង​ពេល​បរិភោគ​ឬ​ដែល​មាន​សម្រាប់​លក់​ប្រចាំ​ថ្ងៃ​ក្នុង​ភោជនាគារ ។ អាហារ​បិណ្ឌបាត អាហារ​ដែល​បាន​ដោយ​ការ​ដើរ​បិណ្ឌបាត (ព. វិ. ពុ.) ។ អាហារូបករណ៍ (--ប៉ៈ-ក) គ្រឿង​ឧបករណ៍​ដើម្បី​អាហារ; ប្រាក់​ដែល​បើក​ឲ្យ​និស្សិត ដើម្បី​ទំនុក​បម្រុង​ឬ​ទប់​ទល់​នឹង​ថ្លៃ​អាហារ​ក្នុង​ពេល​កំពុង​រៀន​សូត្រ ។ អាហារូបករណិក (--ប៉ៈកៈរ៉ៈណិក) អ្នក​ដែល​បាន​ទទួល​នូវ​អាហារ​រូប​ករណ៍ (បើ​ស្ត្រី​ជា អាហារូបករណិកា) ។ អាហារូបត្ថម្ភ (--បុ័ត-ថ័ម) ការ​ជួយ​ទំនុក​បម្រុង​ដោយ​អាហារ; ការ​ចិញ្ចឹម​ជីវិត​ដោយ​អាហារ ។ល។ បណីតាហារ អាហារ​ប្រណិត គឺ​អាហារ​ផ្ចិតផ្ចង់, អាហារ​ឆ្ងាញ់​ពិសា ។ ភត្តាហារ ភត្ត​ជា​អាហារ ។ ភោជនាហារ ភោជន​ជា​អាហារ ។ លូខាហារ អាហារ​សៅហ្មង ។ល។

  NODES